Cambodia Flag

វិទ្យាល័យ ពេជ្រចិន្តា មានទីតាំងស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

Cambodia Flag
០១
វិន័យ
០២
គុណភាព
០៣
គុណធម៌
០៤
ការច្នៃប្រឌិត
វិទ្យាល័យ ពេជ្រចិន្តា វិទ្យាល័យ ពេជ្រចិន...

ប្រវត្តិរបស់វិទ្យាល័យ ពេជ្រចិន្តា

វិទ្យាល័យ ពេជ្រចិន្តា វិទ្យាល័យ ពេជ្រចិន្តា ត្រូវបានកសាងឡើងនៅឆ្នាំ២០០៣ ដោយមានឈ្មោះដំបូងថា អនុវិទ្យាល័យភ្នំព្រឹក ដែលមានទីតាំងស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងមានចម្ងាយ ១៣០គីឡូម៉ែត្រពីទីរួមខេត្តជាប់ព្រំប្រទល់ប្រទេសថៃ ដែលទីតាំងសាលាមួយនេះដើមឡើយគឺជាដីចម្ការមីន ដោយមានការសម្របសម្រួល និងដោះស្រាយបញ្ហានេះពីម្ចាស់ដីលោក អ៊ុន ពេញ លោក ឡំ ចាន់រ៉ា និងឯកឧត្ដម ជា ប៉ុនភារម្យ ហើយពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៦ នៅជាអនុវិទ្យាល័យភ្នំព្រឹកដដែលទេ។ ក្រោយមកដោយកំណើនសិស្សានុសិស្សមានការកើនឡើង ធ្វើឱ្យសិស្សានុសិស្សមួយចំនួនធំដែលមានលទ្ធភាព បានបន្តការសិក្សានៅក្នុងក្រុង ឯមួយចំនួនទៀតត្រូវបង្ខំចិត្តបោះបង់ការសិក្សាត្រឹមថ្នាក់ទី៩។ ដោយមើលឃើញពីបញ្ហានេះ ថ្នាក់នាំ មន្ទីអប់រំ យុវជន និងកីឡាប្រចាំខេត្ត លោកអភិបាលស្រុក លោកប្រធានការិយាល័យអប់រំស្រុក និងគណៈគ្រប់គ្រងវិទ្យាល័យ បានធ្វើការស្នើសុំដល់ក្រសួងអប់រំ យុវជន និងកីឡា ដោយដំឡើងឈ្មោះពីអនុវិទ្យាល័យ ភ្នំព្រឹក ទៅជា វិទ្យាល័យ ពេជ្រចិន្ដា នៅក្នុងឆ្នាំសិក្សា ២០០៦-២០០៧ រហូតមកទល់បច្ចុប្បន្ននេះ។

2004-12-31

វិទ្យាល័យ ពេជ្រចិន្តា វិទ្យាល័យ ពេជ្រចិន...

ការវិវត្តរបស់វិទ្យាល័យ ពេជ្រចិន្តា

សូមលើកឡើងនូវចំណុច ២ ធំៗ តួយ៉ាងរួចមាន ៖

? ហេដ្ឋារចនាសម្ព័ន្ធ

នៅក្នុងឆ្នាំ២០០៣ វិទ្យាល័យ ពេជ្រចិន្ដា នៅតែ​ អនុវិទ្យាល័យ ភ្នំព្រឹក នៅឡើយទេ ដែលមានអគារសិក្សាមួយ ដោយច្ចប្បន្ននេះ មានឈ្មោះថា អគារ A ជាអគារសម្រាប់ធ្វើសាលប្រជុំ។ ក្រោយមកក្នុងឆ្នាំ២០០៧ មានអគារសិក្សាបន្ថែមមួយទៀត ដែលបច្ចប្បន្នជាអន្តេរវាសិកដ្ឋាន សិស្សនារី។​ បន្ទាប់មកនៅក្នុងឆ្នាំសិក្សា ២០១៦-២០១៧ ជាឆ្នាំដែលវិទ្យាល័យ ពេជ្រចិន្តា មានបញ្ហាប្រឈមមួយចំនួន ដោយមានការកើនឡើងខ្លាំងនូវចំនួនសិស្សានុសិស្ស ហើយបណ្ដាលឱ្យមានការខ្វះខាតអគារសិក្សា ប៉ុន្តែជាសំណាងនៅឆ្នាំសិក្សា២០១៦-២០១៧ ដដែលនោះ សម្ដេចតេជោ ហ៊ុន សែន បានចុះសាកសួរសុខទុក្ខប្រជាជន នៅតាមព្រំដែន ជាឪកាសល្អសិស្សានុសិស្សវិទ្យាល័យ ពេជ្រចិន្ដា បានស្នើសុំសម្ដេចដោយផ្ទាល់ ក្នុងការផ្ដល់អគារសិក្សាបន្ថែមនៅវិទ្យាល័យ ពេជ្រចិន្ដា ខណ្ឌៈនោះសម្ដេចមិនបានបដិសេធទេ ថែមទាំងអនុញ្ញាតិឱ្យសិស្សានុសិស្សជិះឡានមកជាមួយ ដើម្បីទៅមើលពីស្ថានភាពវិទ្យាល័យដោយផ្ទាល់ ក្រោយពីបានទស្សនកិច្ចវិទ្យាល័យ ពេជ្រចិន្ដា និងការជួបគណៈគ្រប់គ្រងសាលា សម្ដេចបានសម្រេចទៅតាមការស្នើសុំរបស់វិទ្យាល័យ ពេជ្រចិន្ដា ដោយផ្ដល់ជូននូវអគារសិក្សាចំនួន ២ខ្នង។ មួយខ្នងមាន ២ជាន់ ចំនួន ១២បន្ទប់ និងមួយខ្នងទៀតមាន ៣ជាន់ ចំនួន ២៤បន្ទប់ និងទីចាត់ការ ២បន្ទប់ ព្រមទាំងផ្លូវខ្វាត់ខ្វែងនៅក្នុងបរិវេណវិទ្យាល័យទាំងមូលផងដែរ។ ក្រៅពីនោះក៏មានអំណោយអំពីសហគមន៍មួយចំនួនដែរ ដូចជា ឡដុតសំរាម បន្ទប់ទឹក ហើយអង្គការដែគូរ មានអង្គការសម្រេចសុបិន្តកុមារ​ដែលបានជួយ ផ្ដល់នូវអន្តេរវាសិកដ្ឋាន ចំនួន ៣ខ្នង រួមមាន អន្តេរវាសិកដ្ឋានសិស្សប្រុស ចំនួន ២ខ្នង និងអន្តេរវាសិកដ្ឋានសិស្សនារី ចំនួន ១ខ្នង ហើយអង្គការទស្សនៈពិភពលោក បានជួយរៀបចំតារាងបាល់ទាត់ ក្រសួងបរិស្ថាន បានផ្ដល់ប្រព័ន្ធចម្រោះទឹកជុំវិញបរិវេណវិទ្យាល័យ និងអង្គការការីតាសបានជួយបន្ថែមអំពីជំនាញកសិកម្មផងដែរ។

? គុណវុឌ្ឍិគ្រូបង្រៀន

នៅក្នុងឆ្នាំ២០០៣ សាលាមានគ្រូបង្រៀនត្រឹមតែចំនួន ១២រូបប៉ុណ្ណោះ។ ក្រោយមក រហូតដល់បច្ចុប្បន្ននេះវិទ្យាល័យ ពេជ្រចិន្ដា មានគ្រូបង្រៀនចំនួន ៣៤រូប ហើយបច្ចុប្បន្ននេះ គ្រូបង្រៀនអនុវិទ្យាល័យ ដែលមានសញ្ញាបត្របាក់ឌុបនាសម័យនោះ បានបន្តយកបរិញ្ញាបត្រគ្រប់ៗគ្នា។ ចំណែកគ្រូបង្រៀនថ្នាក់វិទ្យាល័យ ដែលមានសញ្ញាបត្របរិញ្ញាបត្រជំនាន់នោះ បានបន្តយកអនុបណ្ឌិតរួចរាល់។ ចំពោះលទ្ធផលនៃការសិក្សារបស់សិស្សានុសិស្សវិញ ក៏មានការកើនឡើងដែរ បើគិតក្រោយពីចប់កូវីដ មកទល់បច្ចុប្បន្ននេះ ហើយគណៈកម្មាការសាលាក៏មានការកើនឡើងដែរ ដោយកាលពីមុនមានចំនួន ០៧រូប រហូតមកដល់បច្ចុប្បន្ននេះមានចំនួន ៤៣រូប។

2004-12-31